(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ មានភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ ធ្វើឱ្យមហាគ្រួសារកាយឬទ្ធិនារីកម្ពុជា ត្រូវបានលើកកម្ពស់ជាខ្លាំងនៅលើឆាកអន្តរជាតិ។ លោកជំទាវ បណ្ឌិត បានចូលរួមគ្រប់សកម្មភាពក្នុងសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ៕