ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន ជាប់នឹងព្រំប្រទល់ខេត្តកណ្ដាល

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម ដើម្បីពង្រឹងការ​រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នំា២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន ជាប់នឹងព្រំប្រទល់ខេត្តកណ្ដាល និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កម្លាំងមានសមត្ថកិច្ចដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *