(ភ្នំពេញ) ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕