(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ពិសេស ស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តកំពង់ចាម នៅស្ថានីយ៍ ទូរទស្សន៍មហាផ្ទៃ MOI-TV ទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចសម្ភាសន៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរង ទទួលបន្ទុកអ្នកនាំពាក្យរដ្ឋបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។