(កំពង់ចាម) ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានារបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលបានធ្វើឡើងនាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្ត ខេមវ័ន្ត (បឹងស្នាយ) ក្រុងកំពង់ចាម ។
ក្នុងអង្គវេទិកានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះសំណើរ សំណូមពរ និងក្តីកង្វល់ ចំនួន២១ និងបានធ្វើការដោះស្រាយជូនទាំងស្រុងផងដែរ។