(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា ព្រមទាំងលោកជំទាវ លោកស្រី ជាអនុប្រធានកិត្តិយស ប្រតិបត្តិសាខា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញនាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងពិពិធីបុណ្យកាន់បិណ្ឌ វេនទី៩ នៅខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស និងវត្តបុទុមរតនៈដីដុះ សង្កាត់វាលវង់ ក្នុងក្រុងកំពង់ចាម៕