(កំពង់ចាម) ៖ រសៀលថ្ងៃ សៅរ៍១១រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ញាតិការទាំង៧សន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាបុណ្យភូមិកណ្តាលកោះសូទិន តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។