ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម

(ភ្នំពេញ) ៖ រាជរដ្ឋាភិបាលសម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលមានសមាសភាព ដូចខាងក្រោម៖

១- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ប្រធាន

២- លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍

គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖

– ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា

– ពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ

– ធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម

– លើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា

– អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។

អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ ប្រធាន។

គណៈកម្មការនេះ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំ តាមការចាំបាច់។

គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការនិងក្រុមការងារបន្ថែមជាជំនួយការ និងប្រើប្រាស់មន្ត្រី ក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ប្រព្រឹត្តទៅស្របតាម ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា។

គណៈកម្មការនេះ មានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ដំណើរការការងាររបស់ខ្លួន។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *