ព័ត៌មានជាតិ

អធិការ​នគរបាលស្រុកស្វាយចេក លោកវរសេនីយ៍ឯក ជា ស្លូញ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រលំបាក!

(បន្ទាយមានជ័យ) ៖ ស្រុកស្វាយចេកសូមមគោរពរាយការណ៍ជូន
•នៅថ្ងៃទី០៧ ខែតុលា​ឆ្នាំ២០២៤ វេលាម៉ោង៧និង00 នាទីព្រឹក
ឯកឧត្តម​ ​ឈេឺយ ចាន់ណា សមាជិកព្រឹទ្ធសភា​ លោកលឿង សុភ័កិ្ត​ អភិបាលស្រុកស្វាយចេក និង លោក វរសេនីយ៍ឯក ជា​ ស្លូញ​ អធិការ​នគរបាលស្រុកស្វាយចេក បានដឹកនាំលោកអធិការរង និងកម្លាំងក្រោមឱវាទ ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ឈ្មោះ មឿង សុខា ភេទស្រី អាយុ​៥៦ឆ្នាំ​(ជាស្រ្តីមេម៉ាយ មានកូននៅក្នុងបន្ទុកគ្រួសារចំនួន០២នាក់ ស្រី០១នាក់)​ ធ្វើពីឈើប្រក់ស័ង្កសី មានទំហំ ៥ម៉ែត្រX៧ម៉ែត្រ នៅភូមិបឹងស្នោរ ឃុំ​ស្លក្រាម​ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
និងមានការចូលរួមសហការដោយ÷
១.លោក​ កុក​ ហួន មេឃុំស្លក្រាម
២.លោក​ យី​ ភារម្យ មេភូមិបឹងស្នោ​ និងសហការី
សរុបចំនួន៣៥ នាក់
សំភារៈ​រួមមាន:
១.ស័ង្កសីចំនួន៧៥សន្លឹក។
២.សសរចំនួន០៦ដើម។
៣.ឈើក្របចំនួន០៩ក្រប។
៤.បង្កង់កូនឈើចំនួន៣០ដើម។
៥.ដែកគោលចំនួន១០ គីឡូ​។
👉សរុបទឹកប្រាក់ចំនួន1,​278,​000រៀល(មួយលានពីរសែនប្រាំពីរម៉ឺនប្រាំបីពាន់រៀល)និងប្រាក់បាតចំនួន12,​960បាត។
សូមគោរពជូនជ្រាបជារបាយការណ៍។
អធិការ
វរ/ឯក ជា ស្លូញ

(ដោយ: ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *