ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខលោកចៅសង្កាត់កំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺ

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខលោក ផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម ដែលកពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានស្នើឲ្យលោក ផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម ខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ ស្តាប់តាមវេជ្ជបញ្ជា រួមនិងការសម្រាក ហូបចុកឲ្យបានគ្រប់គ្រាន់។ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យខេត្ត ឱ្យនាំយកលោកចៅសង្កាត់ទៅសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ជាសះស្បើយ។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួនជូនដល់លោកចៅសង្កាត់ដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវការ។

គួរបញ្ជាក់ថា លោក ផ្កោក សុវណ្ណ គឺជាចៅសង្កាត់គំរូមួយរូប ដែលបានឆក់យកបេះដូងប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ចាមទាំងមូល រហូតថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងជាចៅសង្កាត់កំពង់ចាម ៥អាណត្តិ ជាប់ៗគ្នា។

លោក ផ្លោក សុវណ្ណ ក្រៅពីក្នុងតួនាទីជាចៅសង្កាត់កំពង់ចាម លោកក៏មានតួនាទី ជាអនុប្រធានអចិន្ត្រៃយ៍ នៃសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ប្រចាំខេត្តកំពង់ចាមផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *