ខេត្តព្រៃវែង : រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាព បានអញ្ជើញជាអធិបតីក្នុងពិធីសំណោះសំណាល បំពាក់ឋានន្តរស័ក្កិ និងគ្រឿងឥស្សរិយយស និងផ្ដល់អំណោយ ជូនយោធិនចូលសោធននិវត្តន៍ ចំនួន២៩រូប របស់តំបន់ប្រតិបត្តិការសឹករងព្រៃវែង ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកដល់យោធិនចូលសោធននិវត្តន៍ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនយោធិនចូលសោធននិវត្តន៍ ដែលក្នុងមួយម្នាក់ទទួលបាន ក្រម៉ាចំនួន២ សារ៉ុងចំនួន១ ភេសជ្ជៈ ចំនួន៣កេស អង្ករចំនួន១ការ៉ុង និងថវិកាចំនួន៥០មុឺនរៀល។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងយោធិនជាច្រើនទៀតរូបផងដែរ។