ស្នងការដ្ធាននគរបាលខេត្តបាត់ដំបងសេចក្តីជូនដំណឹង៖ ចាប់ពីថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ នេះតទៅស្ថានភាពចរាចរណ៍នៅ ក្នុងក្រុងបាត់ដំបង មានសភាពម មាញឹក ដោយសារទីតាំងប្របតាមដង ស្ទឹងសង្កែ មានការរៀបចំត្រៀមពិធីបុណ្យអុំទូក បណ្តែតប្រទីបដែលនឹងប្រព្រឹត្តិទៅ ជាផ្លូវការ នាថ្ងៃទី ១៥-១៦និងទី១៧ខែ តុ លា ឆ្នាំ ២០២៤។
ទិដ្ឋភាពនេះនៅលើដងផ្លូវមួយ ចំនួនត្រូវបានកកស្ទះ ពិសេសចាប់ពីពេលរសៀលតទៅ ដោយសារមហាជន លោកអញ្ជើញមកទស្សនាទិដ្ឋភាពរួមនៅទីនោះ និងមានការដាក់លក់ទំនិញតាមស្តង់ និងកន្លែងកំសាន្តសប្បាយជាច្រើននៅត្រើយខាងកើតស្ទឹង។
ដូច្នេះដើម្បីសម្រួលដល់ការធ្វើចរា ចរណ៍និងចៀសវាងការកកស្ទះ សមត្ថកិច្ចត្រូវបានផ្អាកការចរាចរ ណ៍យានយន្ត នៅពេលរសៀលនៅផ្លូវខាងកើតស្ទឹង ក្នុងសង្កាត់រតនៈ ចាប់ពីគល់ស្ពានស្ទឹងសង្កែ (ស្ពានសម្តេចតេជោ )រហូតដល់ក្បាលស្ពានថ្មថ្មី។
ដូច្នេះបងប្អូន ដែលមានបំណងធ្វើចរាចរណ៍នៅចំណុចដូចបានជម្រាបជូនខាងលើ មេត្តាជ្រាបនិងយោគយល់ចំពោះបញ្ហានេះ ហេីយចូលរួមសហការជាមួយសមត្ថកិច្ចដោយភាតរភាព ៕