(បាត់ដំបង) ៖ នារសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុកម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ និងនាយរងការិយាល័យ មន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានមានប្រសាសន៍ថា កងអនុសេនាធំនេះមានកងអនុសេនាតូចចំនួន០៣កងចំណុះ ហេីយកម្លាំងនេះមានភារកិច្ចស្នូលគឺថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តបាត់ដំបងទាំងមូលរស់នៅដោយក្តីសុខសាន្ត ក្នុងនោះត្រវមានវិធានការបង្ការទប់ស្កាត់រាល់ការប្រមូលផ្តុំឬបាតុកម្មដោយខុសច្បាប់នានា ក្រៅពីនោះក៏ជាកងកម្លាំងអន្តរាគមន៍សម្រាប់ចេញប្រតិបត្តិការភ្លាមៗក្នុងពេលដែលមានគ្រោះមហន្តរាយណាមួយកេីតឡេីង ដូចជា ករណីគ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់គ្រោះអគ្គិភ័យ ឬ ករណីរាំងស្ងួចខ្លាំង ដែលត្រូវចេញជួយសង្រ្គោះនិងដោះស្រាយភ្លាមៗក្នុងមូលដ្ឋាននោះ។
លោកស្នងការបន្តថាកងកម្លាំងយេីងត្រូវបន្តសហការជាមួយសមត្ថកិច្ច ពាក់ព័ន្ធ អាជ្ញាធរមួលដ្ឋាន ក្នុងនោះត្រូវបានបំពាក់ដោយមធ្យោបាយសម្ភារៈបរិក្ខាគ្រប់គ្រាន់សម្រាប់ចេញធ្វេីសកម្មភាពឆ្លេីយតបតាមតម្រូវការនិងស្ថានភាពជាក់ស្តែង ហេីយកងកម្លាំងត្រូវធ្វេីការហាត់ហ្វឹកហ្វឺនអំពីយុទ្ធវិធីនិងវិធាននានាក្នុងពេលចេញអន្តរាគមន៍ សមស្របនឹងបញ្ហាដែលកេីតមាន ហេីយត្រូវគោរវិន័យ ចាត់តាំងឱ្យបានល្អ ចៀវវាងនូវបាតុភាពអសកម្មណាមួយកេីតឡេីងក្នុងពេលបំពេញភាកិច្ច៕