ព័ត៌មានជាតិ

ពិធីធ្វើបាឋកថា ស្តីពី “សភាពការណ៍ថ្មីៗជាតិ អន្តរជាតិ” និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា” នៅខេត្តព្រៃវែង

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ព ផ្សព្វផ្សាយសៀវភៅសម្តេចទាំងទ្វេ លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ ហ៊ុន សែន កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបាឋកថា ស្តីពី “សភាពការណ៍ថ្មីៗជាតិ អន្តរជាតិ” និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា” នៅខេត្តព្រៃវែង។

ដោយមានការងញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូក្នុងក្រុងព្រៃវែង គរុសិស្ស និងនិស្សិត សរុបប្រមាណ ៣៤២នាក់
នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។