ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​ នៅលើ​ទីតាំង​ហាង​បញ្ចាំ​ និង​ល្បែង​ផ្សងសំណាង​ ចំពោះ​ការ​លក់​សាច់សត្វ​ត្រូវ​មាន​តម្លៃ​សមរម្យ​ ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ និង​មាន​អនាម័យ​ត្រឹមត្រូវ​ផងដែរ​

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦  ខែកុម្ភ: ឆ្នាំ២០២៤ សូមអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​ នៅលើ​ទីតាំង​ហាង​បញ្ចាំ​ និង​ល្បែង​ផ្សងសំណាង​ ចំពោះ​ការ​លក់​សាច់សត្វ​ត្រូវ​មាន​តម្លៃ​សមរម្យ​ ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ និង​មាន​អនាម័យ​ត្រឹមត្រូវ​ផងដែរ​ ។

អនុសាសន៍នេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនាព្រឹកថ្ងៃទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ខណៈឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។