ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញឲ្យគណៈកម្មាធិការគណបក្សក្រុងស្រុកទាំងអស់ ខិតខំកសាងបក្ស និងពង្រីកគណបក្សប្រកបដោយឧត្តមភាព តាមការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស

(ខេត្តកំពង់ធំ): ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សស្រុកសន្ទុក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លើកឡើងថា ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក ត្រូវខិតខំការកសាងបក្ស និងពង្រីកគណបក្សប្រកបដោយឧត្តមភាព តាមការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស យោងតាមខ្លឹមសារសន្និបាតរបស់ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី V ព្រមទាំងណែនាំឱ្យគណបក្សស្រុក ធ្វើការផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្នាក់ស្រុករបស់ខ្លួន ដែលថ្នាក់ខេត្ត និងថ្នាក់ជាតិដែលបានប្រគល់ជូន ។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់របស់ខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងទទួល ខុសត្រូវខ្ពស់កន្លងមក។

លោក ទូច សុខា ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក បានអញ្ជើញមានប្រសាសន៍ស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកន្លងមក និងទិសដៅ អនុវត្តបន្តផងដែរ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំគណបក្សក្នុងស្រុកសន្ទុកជាច្រើនរូបផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។