ព័ត៌មានជាតិ

គណៈកម្មការទី៨ ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តព្រៃវែង

(ព្រៃវែង) ៖ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្រាវជ្រាវនៅរដ្ឋបាលខេត្តព្រៃវែង លើវិស័យនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៨ ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង.។

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា បានមានប្រសាសន៍ថា៖ ការជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរអង្គភាព ជំនាញនាពេលនេះ ដើម្បីស្វែងយល់ពីស្ថានភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យទាំងបួនរបស់គណៈកម្មការទី៨ នៃរដ្ឋសភា។លោកជំទាវ បានមានប្រសាសន៍បន្តថានេះជាកិច្ចការសំខាន់ ដែលគណៈកម្មការទី៨ ចង់ដឹងគឺវឌ្ឍនភាព នៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្តព្រៃវែង ដែលមានការពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា និងការសំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការកត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការអនុវត្តការងារ នៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមជូនពរ លោកជំទាវប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៨ ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម អស់លោក លោកស្រី នៃអង្គប្រជុំទាំងមូល សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។