ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២៨  ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ក លោកនាយកទីចាត់ការ លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៣ លោកនាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបចំនួន៤៧០រូប។

,

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។