ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីសូត្រមន្តឡើងសាលប្រជុំថ្មី និងពិសារអាហារសាមគ្គី នៅសង្កាត់អូរអំបិល

(បន្ទាយមានជ័យ)នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី បានអញ្ជើញចូលរួមពិធីសូត្រមន្តឡើងសាលប្រជុំថ្មី និងពិសារអាហារសាមគ្គី ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមយុវជន ស ស យ ក ជាច្រើននាក់។

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៧:០០នាទី ក៏មានការប្រារព្ធពិធីរាប់បាតព្រះសង្ឃចំនួន៦៩អង្គ និងបន្តសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ ចំនួន៣០១នាក់នៅទីតាំងខាងលើផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដឹកនាំកម្លាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរចារនៅកន្លែងប្រារព្ធពិធីជូនថ្នាក់ដឹកនាំ និងភ្ញៀវដែលចូលរួមប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។