ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈvideo conference

(កំពង់ចាម)នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅសាលាប្រជុំសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ Video Conference ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។

របៀបវារៈនៃកិច្ចប្រជុំ
-ប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំដោយលោកជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់បាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
-ពិភាក្សា ស្តីពីការបង្កើតអនុគណៈកម្មាធិការ និងការបែងចែកតួនាទីភារកិច្ច។
-បទបង្ហាញ ស្ដីពីផែនការសកម្មភាពផ្ដល់វ៉ាក់សាំងដោយឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល
-បញ្ហាផ្សេងៗ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។