ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំ និងសម្អាតបរិស្ថានតាមទីតាំងប្រាសាទក្នុងរមណីយដ្ឋានអង្គរ

(សៀមរាប)៖ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ការទស្សនាប្រាសាទក្នុងឧទ្យានអង្គរត្រូវបានបិទក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងកំលុងពេលដែលគ្មានភ្ញៀវទេសចរនេះគឺជាឱកាសល្អសម្រាប់អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ មន្ត្រី បុគ្គលិកដែលប្រចាំការនៅតាមប្រាសាទរួមមាន ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់បានរួមគ្នាសម្អាតតាមទីតាំងផ្សេងៗជាច្រើនក្នុងរមណីយដ្ឋានអង្គរ។

សកម្មភាពការងារនេះនឹងបន្តរហូតក្នុងកំលុងពេលដែលរមណីយដ្ឋានអង្គរត្រូវបានបិទការទស្សនារហូតដល់ពេលបើកធម្មតាវិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។