ព័ត៌មានជាតិ

ថ្ងៃនេះ! កម្ពុជារកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៨៨៣នាក់ សះស្បើយ៦០៧នាក់ និងស្លាប់ថ្មី១៦នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាលថ្ងៃទី២៨មិថុនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៨៨៣នាក់​(ឆ្លងសហគមន៍​​៧៤៨​និង​នាំចូល១៣៥)និងមានជាសះស្បើយ​៦០៧នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៤៨៥៣២នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៤២៧៦៤នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១៦នាក់​សរុប​ស្លាប់៥៥៦នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។