ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (zoom online)

(ខេត្តព្រៃវែង) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (zoom online)។

របៀបវារៈ នៃអង្គប្រជុំ រួមមាន:
១). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២). ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
៣). សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និង គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
– គណៈកម្មាធិការលទ្ធកម្មខេត្ត
៤). បញ្ហាផ្សេងៗ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។