ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលិន អភិបាលរងខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ ក្រោមប្រធានបទ គន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ

(ព្រៃវែង) :ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម សួន សុម៉ាលិន អភិបាលរងខេត តំណាង ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងអបអរសាទរ ពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន។ ពិធីនេះប្រារព្ធឡើងនៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែងដោយមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត, តំណាងព្រះរាជាអាជ្ញា អមសាលាដំបូង, អភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, កងកម្លាំងទាំងបី, នាយក នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋានក្រុងព្រៃវែង សប្បុរសជន និងលោកគ្រូ អ្នក សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ ដោយបានចូលរួមអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។