ព័ត៌មានជាតិ

កណ:បញ្ជាការឯកភាពរដ្ធបាលខណ្ឌ ចុះបង្រ្កាបទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅខាងក្រោយអគ្គិសនីកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

(ភ្នំពេញ) នៅរសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤,៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ៣២នាក់ ក្នុងនោះស្រី ០២នាក់, ម៉ូតូ ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ។ បច្ចុប្បន្ន មនុស្សទាំង៣២ខាងលើ ត្រូវបានកម្លាំងយើងកំពុងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ ។

 

គូសបញ្ជាក់ផងដែរថាៈ រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែមមាញឹកក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺសកលកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការការពារ និងហាមឃាត់អាជីវកម្ម សេវាកម្មមួយចំនួនដែលមានហានិភ័យខ្ពស់ មិនឲ្យដំណើរការបណ្ដោះអាសន្ន ឬដំណើរការក្នុងបរិបទគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្របពេលនេះក៏មានក្រុមឆ្លៀតឱកាសមួយចំនួនបានលួចលាក់បើកអាជីវកម្មខុសច្បាប់ មិនគោរពតាមការណែនាំវិធានសុខាភិបាល និងមិនគោរពច្បាប់ជាធរមាន ដែលជាកត្តាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មីដែលតា(Delta) ។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យបន្ដរាយការណ៍មករដ្ឋបាលខណ្ឌ ឬអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍បទល្មើសនានាដែលកើតមានក្នុងសហគមន៍ ដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលា សំដៅចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់យើងផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។