ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម

(កំពង់ចាម) នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជា គណៈអធិបតីក្នុងពិធី ប្រកាស ចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម ក្រោមអធិបតីភាព លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង សសាធារណការ និងដឹក ជញ្ជូន ។

គូរបញ្ជាក់ថា លោក សុខ លឹមហៀង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវបានតែងតាំងជាប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម ជំនួសលោក សុខ ស្រ៊ុន ប្រធាន មន្ទីរ សាធារណការ និងដឹក ជញ្ជូន ខេត្ត កំពង់ចាម ដែលត្រូវបានផ្ទេរភារកិច្ចថ្មីទៅ បំរេីការងារនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។