ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ÷បន្ទាប់ពីបានរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានបង្ខំឲ្យធ្វើជាទាសករដាច់ថ្លៃ ក្នុងកងយុវជនចល័ត ស្ថិតនៅក្នុងភូមិកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល

(ភ្នំពេញ) :ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ រូបថតមួយសន្លឹកនេះ គឹបានថតនៅជានិស្សិតឆ្នាំទី២ កាលពី ៣៨ ឆ្នាំមុន ក្នុងវ័យ ២៣ ឆ្នាំ របស់ខ្ញុំ បន្ទាប់ពីបានរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានបង្ខំឲ្យធ្វើជាទាសករដាច់ថ្លៃ ក្នុងកងយុវជនចល័ត ស្ថិតនៅក្នុងភូមិកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

សេចក្តីថ្លែងអំណរព្រះគុណ និងអរគុណ

ខ្ញុំករុណា ខ្ញុំសូមអរព្រះគុណ និងអរគុណ ច្រើនជានេកចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលបានយកចិត្តទុកដាក់ និងស្រឡាញ់រាប់អានខ្ញុំករុណា ខ្ញុំ ហើយនិងបានប្រទាន និងជូនពរជ័យ តាមរយៈការចូលរួមយោបល់នៅខាងក្រោម មកខ្ញុំករុណា ខ្ញុំ ។ ទន្ទឹមនឹងនេះ ខ្ញុំករុណា ខ្ញុំសូមប្រគេនពរ និងជូនពរព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាទីគោរពសក្ការៈ និងស្រឡាញ់រាប់អានទាំងអស់ សូមមេត្តាទទួលបានពុទ្ធពរទាំងបួនប្រការ និងជាពិសេសកុំឲ្យជម្ងឺកូវិដ ១៩ មកបៀតបៀនព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក និងលោកស្រីបានឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។