ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នឹង ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង

(ព្រៃវែង) :ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងសហការីទាំងអស់ សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលបានបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ទូទៅ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីសម្ពោធផ្លូវនេះដែរ ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិមកពីបណ្តាក្រសួង ស្ថាប័ននានា និងភ្ញៀវអន្តរជាតិ ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុកទាំង១៣ និងប្រជាពលរដ្ឋសរុបចំនួន ១,០៦៤នាក់ផងដែរ។

ក្នុងពិធីនេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែង ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងគណៈអធិបតីអមដំណើរថ្នាក់ជាតិទាំងអស់ ព្រមទាំងអាជ្ញាធរខេត្ត ស្រុក និងផ្នែកពាក់ព័ន្ធ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាពេលនេះ។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ​បុត្រី ជាពិសេស​ ចៅៗជាទីស្រលាញ់ និងប្រតិភូអមដំណើរថ្នាក់ជាតិ-អន្តរជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ សូមមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញា ឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៍លើគ្រប់វិស័យ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ និងចៀសផុតពីជំងឺកូវីដ​-១៩​ដ៏កាចសាហាវនេះ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។