ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ផ្ញើសារគោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ធសភា ក្នុងឱកាសខួបកំណើតគម្រប់៨៨ ឈានចូល៨៩ឆ្នាំ

(ព្រៃវែង)  :ក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលនៃពិធីចម្រើនព្រះជន្មាយុ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ របស់សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង សូមលំឱនកាយវាចាចិត្តលើហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ​ សម្ដេច អគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ព្រមទាំងបុត្រា​ បុត្រី​ និងចៅៗ​ សូមមាន សុខភាពល្អបរិបូរណ៍ នឹងទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ច​ និងសូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។