ព័ត៌មានជាតិ

ឯកត្តមរដ្ធមន្ដ្រី វេង សាខុន ដើម្បីជួបពិភាក្សាការងារ និងចុះហត្ថលេខាលើឯកសារអនុស្សរណ:នៃការយោគយល់គ្នាត្រីភាគី (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា សាលាក្រុងសុងណាម និងក្រុមហ៊ុន Orient Group ស្តីពី “

អញ្ជើញចេញពីក្រុមហ៊ុន Orient Group ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានបន្ត ដំណើរមកសាលាក្រុងសុងណាម Seongnam City ដើម្បីជួបពិភាក្សាការងារ និងចុះហត្ថលេខាលើឯកសារអនុស្សរណ:នៃការយោគយល់គ្នាត្រីភាគី (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា សាលាក្រុងសុងណាម និងក្រុមហ៊ុន Orient Group ស្តីពី “ការចែករំលែកគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការអភិវឌ្ឍវិស័យសិកម្ម”។

ភាគីទាំងបី បានធ្វើគារវកិច្ចគ្នាទៅវិញទៅមក និងបានសម្តែងនូវឆន្ទ:សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាតាមរយ: ÷
១. អង្រីកឱកាសសម្រាប់ការផ្លាស់ប្តូរធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការ។
២. ចែករំលែកគោលនយោបាយអភិវឌ្ឍន៍កសិកម្ម និងជនបទ។
៣. សហការគ្នាបង្កើនតម្លៃកសិកម្ម។
៤. សហការគ្នាអភិវឌ្ឍន៍កសិកម្ម តាមរយ:អនុវត្តបច្ចេកវិទ្យាកសិកម្មថ្មីៗ។
៥. ជំរុញការអភិវឌ្ឍដោយស្មោះត្រង់យោងតាមស្មារតីនៃខ្លឹមសារ MOU។

ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា តាមរយ:អនុស្សរណ:នៃការយោគយល់គ្នានេះ វិស័យកសិកម្មកម្ពុជានឹងមានការអភិវឌ្ឍឈានឡើងមួយកម្រិតទៀត ពិសេសការនាំចេញកសិផលមកកាន់ទីផ្សារកូរ៉េនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីជាថ្មីម្តងទៀត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលក្រុងសុងណាម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងទទួលបានជោគជ័យដូចការរំពឹងទុក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។