ព័ត៌មានជាតិ

ជនសង្សយ័ចំនួន2នាក់ ត្រូវបានឃាត់ខ្លួន ពាក់ពន្ឋ័ ជួញដូរនឹងរក្សាទុកនូវសារធាតុញៀន!

(ខេត្តព្រះវិហារ) :កម្លាំងអធិការនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជ័យសែន ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២២ វេលាម៉ោង ១៤ និង ១៥ នាទី លោក វរ:សេនីយ៍ឯក រិទ្ធ សូណា អធិការនៃ អធិការដ្ឋាន នគរបាលស្រុកជ័យសែន បានដឹកនាំកម្លាំង ទទួលប្រឆាំង បទល្មើសគ្រឿងញៀន ចុះបង្ក្រាប ការសង្ស័យជួញដូរ និងប្រើប្រាស់សាធាតុញៀន១ករណី នៅចំណុច ភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ  ។

លោកវីរៈសេនីយ៍ឯក រិទ្ធ សូណា បានឲ្យថា ក្នុងប្រតិបត្តិការ នោះគឺដឹកនាំដោយលោកវរសេនីយ៍ទោ ធីម ប៊ុនឈង អធិការរង ទទួលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងចំនួន៩ នាក់ បានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរ និងប្រើប្រាស់សាធាតុញៀន បានចំនួន២ នាក់
ទី ១.ជនសង្ស័យឈ្មោះ អ៊ាង ដើម (ហៅឌី) ភេទ ប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ (មុខសញ្ញាចែកចាយជួញដូរ និងប្រើប្រាស់សារធាតុញៀន) ។
ទី ២.ជនសង្ស័យឈ្មោះ ឈិត វិឆាង ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ (មុខសញ្ញាចែកចាយជួញដូរ និងប្រើប្រាស់សារធាតុញៀន)។
វត្ថុតាងរួមមាន:
១. សាធាតុញៀនចំនួន៣៩ កញ្ចប់
_កញ្ចប់ធំចំនួន ៦កញ្ចប់
_កញ្ចប់តូចចំនួន៣៣ បញ្ចប់
២.ទូរសព្ទចំនួន ២ គ្រឿង និងដែកចុងស្រួចមានស្រោមចំនួន១។
៣.ទុយោសម្រាប់ប្រើប្រាស់សារធាតុញៀនចំនួនមួយដើម។

លោកវរ:សេនីយ៍ឯក រិទ្ធ សូណា លោក បានបន្តទៀតថា ករណីនេះ ក្រោយកម្លាំងនគរបាលជំនាញ ស្រុកជ័យសែន បានទទួលសេចក្ដីរាយការណ៍ និងសំណូមពរ របស់ ប្រជាពលរដ្ឋ ក្នុងថ្ងៃកម្មវិធី វេទិការក្រុមប្រឹក្សាស្រុក ដែលស្ថិតក្នុងឃុំខ្យងនោះ កម្លាំងនគរបាលជំនាញបានខិតខំស្រាវជ្រាវ និងតាមដាន អស់រយ:ជិតកន្លះខែ មក

លោកវរ:សេនីយ៍ឯក រិទ្ធ សូណា បានអំពាវនាវ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បី ភូមិ ឃុំ របស់យើង មានសុវត្ថិភាព ។
ចំណែកជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងបំពេញបែបបទសុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយ: លោក ឆេង ភារៈ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។