ព័ត៌មានជាតិ

លោក គង់ សារិទ្ធិ ប្រគល់ថវិកាប្រចាំខែឯកឧត្តម ស សុខា និងលោកជំទាវវជូនក្មេងកំព្រាស្រុកស្វាយអន្ទរ !

(ព្រៃវែង) ៖ រសៀលនៅថ្ងៃទី២៩  ខែសីហា ឆ្នាំ២០២២នេះលោក គង់ សារិទ្ធិ សមាជិកក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ តំណាងឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែសីហា របស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

ដោយក្តីអាណិតជាពន់ពេកចំពោះក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ឯកឧត្តម ស សុខា និងលោកជំទាវ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។

សម្រាប់ខែសីហានេះ ជាខែទី២១ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។

សូមបញ្ជាក់ថា ក្មេងកំព្រាទាំងពីរនាក់បងប្អូនខាងលើ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អួន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយកំព្រាទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។