ព័ត៌មានជាតិ

អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​និង​វាយ​សំណង់​នៅ​តាម​ដងព្រែក​នៅ​ខេត្តកំពត​ !

(ខេត្ត​កំពត) ៖ អាជ្ញាធរ​ខេត្តកំពត ​ដឹកនាំ​ដោយ​លោក​សេង ​សិរី​បុត្រ​ អភិបាលរង​ខេត្តកំពត ​រួម​ទាំង​អាជ្ញា​ធរ​ស្រុក​ទឹកឈូ​ មាន​នគរបាល​ស្រុក​ និង​កងកំលាំង​កងរាជ​អាវុធហត្ថ​នា​ព្រឹក​ថ្ងៃ​២៩​​សីហា ​នេះបាន​ប្រើប្រាស់​គ្រឿងចក្រ​វាយ​ និង​វាយ​កម្ទេចរបង​បេតុង​រួម​ និង​សំណង់​នៅ​តាម​បណ្ដោយ​ព្រែក​ហូរ​ចុះ​ទៅ​សមុទ្រ ​ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​ក្រៀល ​ស្រុក​ទឹកឈូ​ ខេត្តកំពត​។​

តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​សេង ​សិរិ​បុត្រ ​អភិបាលរង​ខេត្ត​អោយ​ក្រុមការងារ​ចុះ​មក​វាយ​របង​បេតុង ​និង​សំណង់​ ដែល​ត្រូវ​វាយ​ចោល​នោះ​ ចាប់ពី​ទីស្នាក់ការ​កងទ័ពជើងទឹក​ប្រចាំ​ទិស​កំពត​កែប​។ ​រហូត​ទៅ​ដល់​ស្ពាន​កំពង់​ទ្រៀក ​ជាប់​និង​ដី​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ​ដែល​មាន​ចម្ងាយ​​ជាប់​​ពីរ​គីឡូ​។

​លោក​សេង​សិរី​បុត្រ​ ​​បាន​​ប្រាប់​អ្នក​យក​ព័​ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​ នេះ​ថា ​អាជ្ញាធរ​ខេត្ត​ស្រុក​ធ្លាប់​បាន​ជួន​ដំណឹង​ដល់​ម្ចាស់​សំណង់​សង់​តាម​បណ្ដោយ​ព្រែក​នេះ​ជា​ច្រើន​ដង​ហើយ​ អោយ​មាន​ការ​រុះរើ​ដោយ​ខ្លួនឯង​។ ​ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ព្រម​រុះរើ​តាម​ការ​កំណត់​ថ្ងៃ​របស់​រដ្ឋបាល​ខេត្តកំពត​ទេ​ ។
លោក​សេង​ សិរី​បុត្រ ​និយាយ​ថា​ ការ​វាយ​កម្ទេច និង​ឈូសឆាយ​សំណង់​នៅ​តាម​បណ្ដោយ​ព្រែ​ក​ភ្ជាប់​ពី​កំពង់បាយ​ថ្ងៃនេះ​ គឺ​ត្រូវ​បាន​បញ្ច​ប់​នៅ​ថ្ងៃ​ទី​២៩ ​សីហា​ ​ថ្ងៃដដែល ​និង​គ្រឿងចក្រ​កំពុង​យក​សំណង់​បាក់បែក​ចេញពី​កន្លែង​មាត់​ព្រែក​ ដើម្បី​រៀបចំ​ប្រណាំងទូក​ នា​ថ្ងៃ​ខាង​មុខ ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។