ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី !

(ភ្នំពេញ) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក mazda ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BM-1323 តាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ហើយខណៈបើកមកដល់ត្រង់ចំណុចកើតហេតុក្បែរស្ពានលេខ២ ក៏បានរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែងទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសោះទេ គឺគ្រាន់តែរងការខូចខាតរថយន្ត និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមួយដើមប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។