ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពការរស់នៅ និងបច្ចុប្បន្នភាពនៃការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតំបន់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ដែលមានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី

(សៀមរាប) :នៅព្រឹកថ្ងៃព្រហស្បត៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពការរស់នៅ និងបច្ចុប្បន្នភាពនៃការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតំបន់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ដែលមានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកបាគង ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពផ្តល់ការគាំទ្រផ្នែកកសិកម្ម ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។