ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជទានថវិកា៥០ម៉ឺនដុល្លារសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ) ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ដោយថ្លែងអំណរព្រះគុណជាអតិបរមាចំពោះព្រះអង្គ ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកា ៥សែនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សារលិខិតថ្វាយព្រះមហាក្សត្ររបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានខ្លឹមសារថា «តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប នៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា៕

សូមអានសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយព្រះមហាក្សត្រដូចខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។