ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញនាំយកអំណោយ របស់ឯកឧត្តម ហ៊ឺ បាវី ផ្ដល់ជូនចំពោះទូក ង សរុបចំនួន៤១ទូក ដែលបានចូលរួម

(ព្រៃវែង) :នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ បានជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់បងប្អូនចំណុះទូក ង ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះស្តេច ជូនចំពោះទូក ង សរុបចំនួន៤១ទូក ដែលចូលរួមក្នុងពិធីប្រណាំងទូក «ង» តាមបណ្តោយមាត់ទន្លេ ចុងប៉មនៃក្រុងព្រៃវែង នាពេលនេះ។

គ្រឿងឧបភោគបរិភោគ និងថវិការដែលសប្បុរសជនបានឧបត្ថម្ភមានដូចជា៖
១- ទូកខ្នាតវែង១១ទូក ឧបត្ថម្ភថវិកា១៥០ដុល្លារ និងអង្ករ១៥០គក្រ ក្នុង១ទូក
២- ទូកខ្នាតខ្លី ៣០ទូក ឧបត្ថម្ភថវិកា ១០០ដុល្លារ និងអង្ករ១០០គក្រ ក្នុង១ទូក
៣- គណកម្មការអ៊ុំទូក ឧបត្ថម្ភថវិកា៣៥០ដុល្លារ និងអង្ករ ៣៥០គក្រ

សរុបថវិកាទាំងអស់ ចំនួន៥០០០ដុល្លារ និងអង្ករចំនួន៥តោន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។