ព័ត៌មានជាតិ

រថយន្តស្ទូចជ្រុលទៅបុកពីក្រោយ រថយន្តឡង់គ្រីស័ររងការខូចខាត!

(ភ្នំពេញ) ៖រថយន្តស្ទូច ១គ្រឿង បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក ឡង់គ្រីស័រ ១គ្រឿងទៀត ក្នុងខណ:ពេលកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែពុំបង្កឲ្យមនុស្សណាម្នាក់រងបួសឡើយ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៤៥នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅលើមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់កើតឡើង គេបានឃើញរថយន្តម៉ាកឡង់គ្រីស័រពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BO-7565 បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6843 បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាទៅដល់ ជ្រុលទៅបុកពីក្រោយទាំងកម្រោលលតែម្ដង។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណ:នោះបណ្ដាលឲ្យរថយន្តឡង់គ្រីស័រ រងការខូចខាតយ៉ាងដំណំ ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ បន្ទាប់មកនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅធ្វើការវាស់វែង និងឲ្យភាគីទាំងសម្របសម្រួលគ្នា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។