ព័ត៌មានជាតិ

អធិការនគរបាលស្រុកមង្គបូរីចេញសេក្ដីបំភ្លឺការបង្ហោះរបស់អាខោនហ្វេសបុករបស់ឈ្មោះVorng Blach ចុះថ្ងៃទី ១៦.០៣.២០២៣ វេលាម៉ោង១៩.២០នាទី ឈ្មោះ ឈុនគិមឈយ ដែលជាជនរងគ្រោះត្រូវបានគេបង្ហោះហ្វេសបុកថា”ត្រូវបានក្មេងស្ទាវគប់ដុំថ្មត្រូវស្មាបណ្តាលអោយដួលសម្លប់យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា.ជប៉ុន

(បាត់ដំបង) ៖ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៣ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី សូមធ្វើការបំភ្លឺ និងឆ្លើយតប ការបង្ហោះហ្វេសបុកកាលពីថ្ងៃទី.១៦.០៣.២០២៣ វេលាម៉ោង ១៩.២០នាទីថា(ករណីក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវមង្គលបូរី ភូមិស្ទឹងចាស់ផ្លូវទៅភូមិស្រមោចសូមប្រុងប្រយ័ត្ន)ដោយគប់ទៅលើឈ្មោះឈុនគិមឈយភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិ ស្ទឹងចាស់ ឃុំ គយម៉ែង ស្រុកមង្គលបូរី ត្រូវចំដើមទ្រូងខាងឆ្វេងបណ្តាលអោយដួលម៉ូតូសន្លប់នោះការបង្ហោះរបស់អាខោនហ្វេសបុករបស់ឈ្មោះVorng Blach ចុះថ្ងៃទី ១៦.០៣.២០២៣ វេលាម៉ោង១៩.២០នាទី ។
-តាមការបំភ្លឺឈ្មោះ ឈុនគិមឈយ ភេទ ប្រុស អាយុ៥៣ ឆ្នាំនៅភូមិ ស្ទឹងចាស់ ឃុំ គយម៉ែង ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ
កាលពីរថ្ងៃទី ៤ខែ មេសាឆ្នាំ២០២៣ វេលាម៉ោង ១៦និង ០០នាទីដែលជាជនរងគ្រោះត្រូវបានគេបង្ហោះហ្វេសបុកថា”ត្រូវបានក្មេងស្ទាវគប់ដុំថ្មត្រូវស្មាបណ្តាលអោយដួលសម្លប់យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា.ជប៉ុនស្រុកមង្គលបូរីតាមការបំភ្លឺអះអាងថា.គាត់មកពីបុណ្យសពហើយស្រវឹងស្រាស្រឺងៗហើយត្រឡប់ទៅផ្ទះវិញបន្ទាន់ទៅទិញផ្លែត្រសក់នៅភូមិអង្កខ្មៅ ឃុំ គយម៉ែង(ផ្លូវទៅភូមិស្រមោច)ក៏ជិះម៉ូតូបានប្រហែល៤០០ម៉ែត្រខាងកើតផ្ទះក៏ជាន់ដុំថ្មក្រឡាច់ដួលបណ្តាលអោយគាត់សន្លប់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបុរី ។
»ឆ្លងតាមកាស៊ើបអង្គេត ពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ ស្តាបការបំភ្លឺសាក្សី ដោយយកចិត្តទុកដាក់បំផុតរបស់នគរបាលជំនាញ ករណីនេះគឺ(មិនមែនជាការពិតនោះទេ )គឺពុំមានក្មេងស្ទាវគប់ដុំថ្មចំដើមទ្រូងដូចតាមការបង្ហោះ ហ្វេសបុក នោះទេគឺគាត់ដួលម៉ូតូដោយខ្លួនឯង ។
ដូចនេះតាមការបង្ហោះ ហ្វេសបុកដែលមិនទាន់ដឹងការពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសក៏ដូចជាបំភ្លៃសក្ខីកម្ម បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានធ្វើឲ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតនិងការប្រឹងប្រែងរបស់នគរបាល។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលបង្ហោះសារតាមប្រព័ន្ធសង្គមនាៗ ពីបញ្ហានេះសូមកែសំរួលពត៌មានឡើងវិញ ប្រកបដោយវិជ្ជាជីវះ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។