ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាអធិបតី ក្នុងពិធីសំណេះសំណាល តាមVideo Conterence ជាមួយមេបញ្ជាការកងអនុសេនាធំ

(ភ្នំពេញ) ÷រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតីក្នុងពិធីសំណេះ សំណាល តាម Video Conference ជាមួយមេបញ្ជាការកងអនុសេនាធំ ៥កងនៅតំបន់បេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ មានសាធារណរដ្ឋម៉ាលី អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងលីបង់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នាំយកការផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងទ័ពមួកខៀវកម្ពុជាទាំងអស់ក្នុងតំបន់បេសកកម្ម ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអោយមេបញ្ជាការកងអនុសេនាធំទាំងអស់ ត្រូវអនុវត្តអោយបាននូវវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា និងវិធានរបស់អង្គការសុខភាពពិភពលោក ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវិដ-១៩។ជាមួយគ្នា ត្រូវប្រកាន់ភ្ជាប់ជានិច្ចចំពោះការពាក់ម៉ាស លាងដៃជាមួយអាកុល ឬជែល និងត្រូវនៅគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។
តាមVideo Conference ឯកឧត្តម អគ្គនាយកមជ្ឈមណ្ឌលជាតិ ក្រុមគូ្រពេទ្យរបស់មជ្ឈមណ្ឌលជាតិ បានធ្វើបទបង្ហាញពីវិធាននៃការទប់ ស្កាត់ជំងឺកូវិដ១៩នេះផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។