ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ (covid 19) និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៣

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃសុក្រ ១២រោចខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ (covid 19) និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
– លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ
– ឯកឧត្តម គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ
– លោកស្រី គួន សារ៉េត អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
– លោក គង់ វណ្ណី មន្ត្រីឯកទេសគោលនយោបាយសង្គមរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា

ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ៖
លោក លោកស្រី នាយក នាយករងទីចាត់ រដ្ឋបាលរាជធានីភ្នំពេញ ,លោក លោកស្រី អភិបាល អភិបាលរង តាមបណ្តាខណ្ឌទាំង១៤ ,លោក លោកស្រីអនុប្រធានមន្ទីរ ,លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យនៃមន្ទីរស.អ.យរាជធានីភ្នំពេញ ,លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម តាមបណ្តាខណ្ឌទាំង១៤ និង លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីទទួលបន្ទុកកម្មវិធីតាមមូលដ្ឋានសង្កាត់ទាំង១០៥ និងមន្ត្រីរាជការ សហការី នៃមន្ទីរស.អ.យ សមាជិក សមាជិក សរុបមានចំនួន ២៦០រូប ស្រី ១៥៤នាក់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។