ព័ត៌មានជាតិ

ឯកឧត្តម កង សៅគុណ នាំយកទេយ្យទាននឹងទៀន ព្រះវស្សា ទៅប្រគេគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តគីរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ

(ព្រះវិហារ) :ឯកឧត្តម កង សៅគុណ មេបញ្ជាការកង
រាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមេបញ្ជាការ
មេបញ្ជាកងរង នឹងពលអាវុធហត្ថខេត្ត ស្រុក នាំយក
ទេយ្យទាននឹងទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃ
គង់ចាំព្រះវស្សានៅវត្តគីរីស្វារៈ ហៅវត្តប្រាសាទព្រះ
វិហារ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ
ស្រុកជាំក្សាន្តផងដែរ វត្តគីរីស្វារៈ មានទីតាំងស្ថិតនៅ
លើកំពូលប្រាសាទព្រះវិហារ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទេយ្យទានទាំងនោះរួមមាន ទៀនព្រះវស្សាចំនួន2គូ បច្ចយ័ចំនួន3550000រៀ
ល នឹង 900$ អង្ករចំនួន11ការ៉ុង មីចំនួន8កេះ ទឹកសុី
អុីវចំនួន10យូ ទឹកត្រីចំនួន10យួ ទឹកសុទ្ឋចំនួន8កេះ
នឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។

ឯកឧត្តម កង សៅគុណ មានប្រសាសន៍ថា ជារៀង
រាល់ឆ្នាំអង្គភាពកងរាជអាវុធហត្ថខេត្ត តែងតែបាន
រៀបចំដង្ហែទៀនព្រះវស្សានឹងនាំយកបច្ចយ័រួមទាំង
បរិក្ខាផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមបណ្តាល
វត្តនៅក្នុងខេត្តព្រះវិហារ ដើម្បីជាកិច្ចឧទ្ទឹសកុសល
ផលបុណ្យជូនបុព្វការីជន មានជីដូនជីតា នឹង ឧទ្ទឹស
ជូនដល់ដួងវិញ្ញានខន័វិរៈបុរស់ខ្មែរនឹងដួងប្រលឹងអ្នក
ស្នេហាជាតិគ្រប់ជំនាន់ ដែលបានលៈបង់ឈាមស្រស់ជួយការបុព្វហេតុជាតិមាតុភូមិ ពិសេសសូម
បួងសួងដល់បារមីសក្តិសិទ្ឋប្រាសាទព្រៈវិហារ បារី
មេពទ័ខ្មែរលោកតាឌី សូមជួយថែរក្សាការពារព្រៈរាជាណាចក្រកម្ពុជាអោយសំបូសប្បាយរុងរឿងតរៀងទៅ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម កង សៅគុណ
បានចែកថវិការជូនដល់បងប្អូនសមត្ថកិច្ចដែលមានភារះកិច្ចការពារប្រាសាទព្រះវិហារផងដែរ ។

ដោយ ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។