ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាលខេត្ត ចុះបង្ក្រាបករណី បេីក​ និងលេងល្បែងស៊ីសងខុសច្បាប់ (សុីគូភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំកាលេី​

(កំពង់ចាម) :នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥.០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលេី និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បេីក​ និងលេងល្បែងស៊ីសងខុសច្បាប់ (សុីគូភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំកាលេី​ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ០៨នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។