ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីរំកិលទូក “ង” ដែលវែងជាងគេលើពិភពលោក Guinness World Record (មានឈ្មោះថា កម្ពោជិក បុត្តាខេមរាតរី) នៅខាងមុខសាលាខេត្ត

(ព្រៃវែង) ៖នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ងិន បាណាល់ អគ្គនាយករងភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីរំកិលទូក “ង” ដែលវែងជាងគេលើពិភពលោក Guinness World Record (មានឈ្មោះថា កម្ពោជិក បុត្តាខេមរាតរី) ចេញពីទួលចុងប៉ម ចូលទៅរោងតម្កល់ទូក នៅខាងមុខសាលាខេត្ត។

សូមរម្លឹកថា៖ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក « ង » វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណ គណៈកម្មការ និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេសកងកម្លាំងទាំង៣ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក «ង» «កម្ពោជិកបុត្តាខេមរាតរី» ដែលវែងជាងគេលើពិភពលោកនេះ ចូលមកក្នុងរោងតម្កល់ទូកទទួលបានជោគជ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។