ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ

(កំពត) ៖ ថ្ងៃទី០៩  ខែមីនា  ឆ្នាំ២០២៣ លោកឱសថ.លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលតំណាង ឯកឧត្តមវេជ្ជ.ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអមដំណើរលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ KHMER SIGH FOUNDATION ដឹកនាំដោយ លោក​ សៅ​ វណ្ណសិរីវុទ្ធ​​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និងនេសាទ​ ព្រមទាំងមានការចូលរួមពីរដ្ឋបាលស្រុកកំពង់ត្រាច ។
កម្មវិធីនេះសហការ និងឧបត្ថម្ភដោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ។
សូមបងប្អូនអញ្ជើញមកកុំបីខាន សំរាប់ ថ្ងៃនេះទី០៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេន សាលាព្រះបីតាជាតិ ខេត្តកំពត ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។