ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីទទួលព្រះអគ្គីជ័យកីឡា (ភ្លើងគប់)

(កំពង់ចាម) ៖ ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ចាម ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។

គួររំលឹកផងថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានធ្វើដំណើរចូលដល់ប្រទេសកម្ពុជា កាលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។