ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានារបស់គណបក្សឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ !

(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យ ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃគណបក្សខេត្ត, គណៈពង្រឹងចុះជួយស្រុកស្រីសន្ធរ- ឃុំកោះអណ្តែត, ថ្នាក់ដឹកនាំ និងមន្រី្តគណបក្សមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។

នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងនូវការសារទ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ហើយអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតស្ថិតនៅក្នុងឃុំកោះអណ្ដែត ស្រុកស្រុកស្រីសន្ធរ ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយយើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា ។

ឯកឧត្ដមប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ, ចុះជួយឃុំ ដែលបានរួមសហការគ្នាកសាងសង់អគារស្នាក់ការគណបក្សនេះឡើង ហើយលោកក៏សូមអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលនេះប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវមានមន្ត្រីប្រចាំការនៅស្នាក់ការនេះឱ្យបានជាប់ជាប្រចាំ។

នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភកុំព្យូទ័រលើតុនិងម៉ាស៊ីនព្រីន ១សម្រាប់ និងម៉ាស់មួយចំនួនជូនដល់គណបល្សឃុំ កោះអណ្តែត ដោយឡែកឯកឧត្ដម លូ គឹមឈន់ ឧបត្ថម្ភថវិកា ៥លានរៀល, លោកជំទាវ ស្រី គឹមឆយ លោកជំទាវ កុលធារិន
និងលោកជំទាវ ខុង ស៊ុនអេង ឧបត្ថម្ភគណបក្សឃុំកោះអណ្តែត ៦០ម៉ឺនរៀល។
ក្នុងនោះបងប្អូនសមាជិកសមាជិកាដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល និងសម្ភារៈ១កញ្ជប់។

គួរបញ្ជាក់ផងដែរថា សមិទ្ធផល និងសម្ភារបរិក្ខារ ដែលត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន:
-អគារទីស្នាការចំនួន ១ខ្នង ទំហំទទឹង ១០ម បណ្តោយ ២០ម សង់អំពីថ្មប្រកក្បឿង, របងព័ទ្ធជុំវិញ, ចាក់បេតុងផ្លូវចូល, រៀបចំទីធ្លា, ការតភ្ជាប់បណ្ដាញទឹក-ភ្លើង, បំពាក់អំពូលសូឡា, បំពាក់បរិក្ខារអគ្គីសនី, ផ្ទាំងប៉ាណូផ្សេងៗ, កៅអី១២០, តុការិយាល័យ, តុប្រជុំ, ទូដាក់ឯកសារ និងអាស្រមលោកតាក្បាល៨ ។ល។

*សរុបការចំណាយលើការសាងសង់ ចំនួន ៥៩,៨០៦ ដុល្លារ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។