នៅព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (Covid-19) ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ទាន់ពេលវេលា នូវជម្ងឺកូវីដ-១៩ (Covid-19) យ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ផងដែរ ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក មេបញ្ជាការ បានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានខ្ជាប់ខ្ជួន៕
Related Articles
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីពាន់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាព នៃការកសាងសំណង់អគាររដ្ឋបាលសាលាខេត្តថ្មី និងការដ្ឋានជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេណសាលាខេត្តកំពង់ចាម
Posted on Author admin
(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ […]
រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេស តំបន់និងសកលលោក
Posted on Author rsn
(ភ្នំពេញ) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា […]
សម្តេចតេជោ ហ៊ុន សែន ៖ អ្វីដែលសំខាន់នោះគឺ ការគោរពលក្ខខ័ណ្ឌនៃការប្រកួត ដោយមិនប្រេីសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា
Posted on Author rsn
នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ […]