ព័ត៌មានជាតិ

«នយោបាយឈ្នះឈ្នះកំពុងនាំកម្ពុជាទៅរកភាពរុងរឿងប្រកបដោយកិត្យានុភាព» !

(ភ្នំពេញ) ៖ នាព្រឹក ថៃ្ងសុក្រ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ និងខួបទី៥ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួន នោះគឺសន្តិភាពពេញលេញទូទាំងប្រទេសដែលជាទ្រព្យព្រេងទ្រព្យសំណាងដ៏កម្រនិងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះដោយគ្មានការបង្ហូរឈាមសូម្បីមួយដំណក់។

“សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាសរសរស្តម្ភពីរដែលនាំឱ្យកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅរកភាពរុងរឿង សម្បូរសប្បាយ ប្រកបដោយកិត្យានុភាព និងមោទនភាពជាតិខ្មែរ”៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។