ព័ត៌មានជាតិ

ពីពេលនេះទៅច្បាស់ហើយម្ចាស់ទីតាំងទិញលក់អេតចាយណាដែលទទួលទិញវត្ថុឬសម្ភារៈបានមកអំពីអំពើល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន

(ភ្នំពេញ) ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ កាល ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៤ ម្សិលមិញលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងអំពីបញ្ហាអសន្តិសុខក្នុងមូលដ្ឋាននៃក្រុង ស្រុកខ្លះទៅលើករណីលួ-ចទ្រព្យសម្បត្តិតាមលំនៅដ្ឋាន ក្នុងនោះលោកកត់សម្គាល់ករណីលួ-ចកា-ត់ខ្សែភ្លើងដែលជាបញ្ហាបង្កនូវការលំបាកនិងសតិអារម្មណ៍មិនល្អពីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយចុង ហើយចុង ក្រោយនេះមានទាំងករណីលួ-ចកា-ត់ខ្សែភ្លើងទាំងថ្ងៃទៀតផងនៅស្រុកសង្កែ។

គោលដៅនៃករណីលួ-ចខ្សែភ្លើងកន្លងទៅ គឺជនសង័្សយបានយកទៅដុ-តសំបកខាងក្រៅរួចយកបណ្តូលទង់ដែងខាងក្នុងទៅលក់ឱ្យទីតាំងទិញ លក់ អេតចាយនានានៅមូលដ្ឋានក្រុង ស្រុកដែលមានស្តង់ទិញ លក់ អេតចាយមួយចំនួន តូច តែងតែទទួលទិញវត្ថុទាំងនោះ បើទោះបីដឹងឮថា នោះគឺជាវត្ថុដែលបានមកអំពីអំពើល្មើសច្បាប់ក៏ដោយ។

ផ្តើមពីបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវធ្វើការទំនាក់ទំនងជាមួយ ម្ចាស់ទីតាំងទិញ លក់ អេតចាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយឱ្យគាត់ធ្វើកិច្ចសហការល្អជាមួយសមត្ថកិច្ចនគរបាល មិនទទួលទិញ ហើយហ៊ានផ្តល់ព័ត៌មានមកសមត្ថកិច្ចក្នុងករណីឃើញអ្នកយកវត្ថុ(បណ្តូលទង់ដែង) ឬវត្ថុផ្សេង ទៀត ដែលសង័្សយថាបានមកអំពីអំពើល្មើសច្បាប់ដើម្បីសមត្ថកិច្ចមានវិធានការភ្លាមៗចំពោះមនុស្សដែលសង័្សយទាំងនោះ ចំពោះករណីម្ចាស់ទីតាំងទិញ លក់ អេតចាយនៅតែបន្តការទទួលទិញទៀតនោះ សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *